ការចាក់បញ្ចាំងខ្សែភាពយន្ត

នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨ មជ្ឃមណ្ឌលបានសហការជាមួយមជ្ឃមណ្ឌលដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរជាតិ ចាក់បង្ហាញខ្សែភាពយន្តអប់រំខ្លី “ស្តីពីប្រវត្តិសាស្រស្តទាក់ទងនឹងរបបរខ្មែរក្រហម”  ដោយមានគោលបំណងលើកស្ទួយវិស័យអប់រំសិក្សារៀនសូត្រទៅលើប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម និងដំណើរការកាត់សេចក្តីលើមេដឹកនាំខ្មែរក្រហម ព្រមទាំងការសិក្សាស្រាវជ្រាវដល់និស្សិតទាំងអស់។​ ការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតខ្លីស្តីពីប្រវត្តិសាស្រ្តទាក់ទងនឹងរបបខ្មែរក្រហមនេះ ក៏មានការសម្របសម្រួលពីវាគ្មិនជាអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលផងដែរ​។